ឆន សុវណ្ណរាជ ផ្ដាំអ្នករិះគន់ថា ខ្មែរដូចគ្នា រៀនឱ្យតម្លៃអ្នកសិល្បៈខ្លះទៅ
កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ តារាចម្រៀង ឆន សុវណ្ណរាជ ហាក់រំភើបរីករាយយ៉ាងខ្លាំង ក្រោយទទួលបានការជូនពរ និង កាដូជាច្រើនក្នុងថ្ងៃកំណើតរបស់ខ្លួន។ ជាក់ស្តែង តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ក៏មានការចូលរួមរៀបចំ surprise នំខេក និង កាដូពិសេសៗឲ្យលោក ដល់ផ្ទះទៀតផង ។
ក្រោយពីទទួលបានកាដូពីមិត្តភក្តិបងប្អូន តារារូបនេះក៏បានបង្ហោះរូបភាពជាច្រើនពីកាដូដោយមានទាំងលុយដល់ទៅ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រទៀតផង ហើយការបង្ហោះនោះដែរ ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ពីការបង្ហាញនេះ ថាលោកអួតអាង ។
យ៉ាងណាមិញស្រាប់តែ ឆន សុវណ្ណរាជ ក៏បានឆ្លើយតបទៅដល់អ្នកគាំទ្រវិញភ្លាមៗផ្ដាំអ្នករិះគន់ថា ខ្មែរដូចគ្នា រៀនឱ្យតម្លៃអ្នកសិល្បៈខ្លះផង។ សារនោះ លោកបានរៀបរាប់ថា «បងប្អូនខ្ញុំ គ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើកប់ៗមាត់ និយាយទៅឲ្យតែអ្នកសិល្ប ធ្វើអីក៏ខុសដែរ អោយតំលៃបន្តិចទៅបានអត់? មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់? ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនអោយតំលៃអ្នកសិល្បខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតំលៃដែរ អ្នកសិល្បហ្នឹងវាអន់ខ្លាំងណាស់ទៅហ្ហេ ក្នុងក្រសែភ្នែកអ្នក ? សុំទោសបើខ្ញុំនិយាយខុស»៕