ពីរោះណាស់! សេន រ៉ានុត ត្រឡប់មកជាថ្មី ច្រៀងបទ «នឹកស្រុក» (ចម្រៀង)
រយៈពេលជាច្រើនឆ្នាំហើយដែលអតីតតារាចម្រៀង សេន រ៉ានុត បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខ តែយ៉ាងណាលោកនៅតែមានសេចក្តីនឹករលឹកដល់ស្រុកកំណើត ហើយថ្មីៗនេះលោកបាននិពន្ធចម្រៀងមួយបទដោយនិយាយពីការនឹករឭកដល់ស្រុក ជាមួយការបង្ហើរសំនៀងដោយខ្លួនឯងផងដែរ ។
លោក សេន រ៉ានុត ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ ឆ្នាំមុន តែគួរឱ្យស្តាយលោកបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកដោយនៅទីនោះលោកបានប្រកបមុខជំនួញថ្មីមួយ ។ យ៉ាងណាលោកនៅតែស្រឡាញ់អាជីពលក់សំឡេងមួយនេះ ដោយលោកតែងបង្ហើរបទចម្រៀងពីដើមៗក៏ដូចជាសរសេរបទចម្រៀងថ្មីៗចែករំលែកដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ។
ថ្មីៗនេះ លោកបាននិពន្ធបទចម្រៀងមួយមានចំណងជើងថា «នឹកស្រុក» ដែលស្តាប់ទៅពិតជាពីរោះ និង លន្លង់លន្លោចណាស់ ដោយមួយបទនេះក៏ទទួលបានការសរសើរលើសមត្ថភាពរបស់លោកពីសំណាក់អ្នកគាំទ្រផងដែរ ។
ទោះបីជាលោក សេន រ៉ានុត បានឈប់ពីសិល្បៈច្រើនឆ្នាំក្តី ហើយជារឿយៗលោកតែងបង្ហាញពីជីវិតឯកជនដែលកំពុងរស់នៅក្រៅប្រទេសយ៉ាងមានក្តីសុខ តែអ្វីដេលប្លែកលោកមិនដែលបង្ហាញពីគូស្នេហ៍ឡើយ ។ ក្នុងនោះក៏មានការលើកឡើងថាវ័យច្រើនតែបើនិយាយពីរូបរាង និង មុខមាត់របស់លោក សេន រ៉ានុត នៅតែស្រស់សង្ហាមិនប្រែប្រួលពីមុនឡើយ ។ ចង់ដឹងថាបទចម្រៀងរបស់លោក សេន រ៉ានុត ពីរោះ និង មានអត្ថន័យបែបណា? ទៅស្តាប់ទាំងអស់គ្នា៖
រូបថត ៖ហ្វេសប៊ុក