បើកហាងថ្មីភ្លាម ផាន់ ផាត់ណា ធ្វើខួបកំណើតមួយឆ្នាំឱ្យកូនប្រុសភ្លែត!
ធ្មេចបើកៗកូនប្រុសរបស់តារាសម្តែងដើមទ្រូងធំទ្រលុកទ្រលន់ ផាន់ ផាត់ណា មានវ័យមួយខួបហើយ នាងបានរៀបចំពិធីខួបកំណើតកាលពីថ្ងៃទី ០៨ ម្សិលមិញនេះដោយមានការចូលរួមពីសំណាក់មិត្តជិតស្និទ្ធក្នុងសិល្បៈមួយចំនួន ដែលកម្មវិធីនេះបានរៀបចំនៅក្នុងហាងថ្មីរបស់នាង ។
គេចាំបានថាបាត់មុខពីសិល្បៈជាច្រើនខែ ផាន់ ផាត់ណា បានសម្រាលកូនប្រុសមួយដែលមានមុខមាត់ស្អាតគួរឱ្យក្នាញ់ឈ្មោះ យូជុន ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលស្របពេលនេះមានការបង្ហើបថាតារាសម្តែងរូបនេះក៏បានចែកផ្លូវជាមួយគូស្នេហ៍ហើយដែរ ។ ហាក់មិនមានការខ្វល់ខ្វាយ ឬ បកស្រាយអ្វីនោះ ផាន់ ផាត់ណា តែងបំពេញតួនាទីជាម្តាយ និង ជាឪពុកបានយ៉ាងរលូន បើទោះមានការរវល់ជាមួយការងារសិល្បៈច្រើនក៏ដោយ ហើយថ្មីនេះនាងក៏បានឆ្លៀតពេលរៀបចំកម្មវិធីខួបកំណើតឱ្យកូននាងថែមទៀត ដោយមានការចូលរួមមិត្តក្នុងសិល្បៈជាច្រើន ៕
រូបថត ៖ ហ្វេសប៊ុក