ក្នុងនាមជាម្ដាយផង ឪពុកផង ភិន សុដាលីស និយាយពាក្យនេះក្នុងថ្ងៃខួបកំណើតកូន
ភ្លេចៗត្រចៀក នាងតូច ខេធើរីណា កូនស្រីសំណព្វចិត្តតែម្នាក់គត់របស់តារាសម្ដែង ភិន សុដាលីស កាន់តែធំធាត់ឡើង ប្រកបដោយសុខភាពល្អ ចំណែកមុខមាត់ដ៏ស្អាតសោភា ស្នាមញញឹមខួចគួរឱ្យស្រឡាញ់ ហើយថ្មីៗនេះ ភិន សុដាលីស និង គ្រួសារទើបតែធ្វើពិធីខួបកំណើតគម្រប់ ៤ ឆ្នាំយ៉ាងរីករាយមួយដល់នាងតូច ។
កូនស្រីកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែង ភិន សុដាលីស ក៏កាន់តែផ្ដល់ក្ដីស្រឡាញ់អស់ពីបេះដូងដល់កូនច្រើនឡើងរាល់ថ្ងៃដែរ ដោយតារាស្រីរូបនេះបាននិយាយពាក្យមួយឃ្លានៅថ្ងៃខួបកំណើតកូនស្រីថា «រីករាយគម្រប់ ៤ ឆ្នាំ កូនតូចរបស់ mommy មើលទៅលែងតូចទៀតហើយ លើកពរលែងចង់រួចហើយ តែយ៉ាងណាក៏កូននៅតែជាកូនតូចរបស់ mommy ជានិច្ច» ។
តាមពាក្យសម្ដី ភិន សុដាលីស ខាងលើធ្វើឱ្យមហាជនយល់ថា នាងបានមើលថែ ផ្ដល់ក្ដីស្រឡាញ់ ភាពកក់ក្ដៅឱ្យកូនស្រីយ៉ាងដិតដល់បំផុតក្នុងនាមជាម្ដាយផង ឪពុកផង ហើយបើទោះបីជាកូនកាន់តែធំឡើងទន្ទឹមខ្លួនយ៉ាងណា ក៏នាងតូចក៏តែជាកូន តារាស្រីរូបនេះជានិច្ច ៕