នៅមិននៅ មកវិភាគថា Lisa វះកាត់ផ្ទៃមុខ មានអីត្រូវគេចុច Unlike អស់ 15K ភ្លាម (វីដេអូ)
វីដេអូរបស់អ្នកជំនាញផ្នែកសម្ផស្ស លោកស្រី Lorry Hill ដែលបានធ្វើបទបង្ហាញនៃការវិភាគពាក់ព័ន្ធការវះកាត់កែសម្ផស្សផ្ទៃមុខរបស់សមាជិកក្រុមចម្រៀង BlakPink «Lisa» ត្រូវបានអ្នកទស្សនាចុច Unlike ដល់ទៅ ១៥០០០ ដង បើគិតត្រឹមថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ ។
ទោះបីជាក្នុងវីដេអូនោះ លោកស្រី Lorry Hill ដែលជាអ្នកវិភាគបញ្ជាក់ថា គ្រាន់តែជាគំនិត និង ការយល់ឃើញរបស់អ្នកស្រីក្តី ប៉ុន្តែវាបានធ្វើឱ្យអ្នកគាំទ្រសមាជិកក្រុមចម្រៀងខាងលើនេះនៅតែមិនពេញចិត្ត និង ទទួលយកបានឡើយ ។
ក្នុងការវិភាគនោះអ្នកជំនាញផ្នែកសម្ផស្សខាងលើ ថែមទាំងបានលើកយករូបភាព Before After របស់ Lisa មកប្រៀបធៀប និង ពន្យល់ពីភាពខុសគ្នាពីមួយចំណុចទៅមួយចំណុច ដោយនិយាយថា Lisa បានធ្វើការវះកាត់កែសម្ផស្សលើផ្ទៃមុខត្រង់ចំណុចមួយចំនួនដូចជា ត្របកភ្នែក បបូរមាត់ខាងលើ ច្រមុះ និង ចង្កា ដែលចំណាយទឹកប្រាក់ប្រមាណ ៤ ម៉ឺនដុល្លារ ដោយយោងតាមបទពិសោធ និង ចំណេះដឹងមួយចំនួនពីការវះកាត់កែសម្ផស្សរបស់ខ្លួននោះ ។
គួរឱ្យដឹងដែរថា វីដេអូវិភាគនេះដែរ មានអ្នកចូលទស្សនាសរុបរហូតដល់ទៅជិត ៥០ ម៉ឺនដង ប៉ុន្តែដោយសារការមិនពេញចិត្តនោះ ក៏មានអ្នកចុច Unlike វិញអស់ ១៥០០០ ដង ៕