អីយ៉ាស់! លាង សុផាឡែន ធ្វើខួបកំណើត តែបែរជាមិនហ៊ានប្រាប់រឿងមួយនេះ!
ខុសប្លែកពីតារាដទៃ លាង សុផាឡែន កម្ររៀបចំពិធីខួបកំណើតជាលក្ខណៈអធិកអធមខ្លាំងណាស់ ភាគច្រើននាងរៀបចំបែបសាមញ្ញៗជាលក្ខណៈជួបជុំក្រុមគ្រួសារតែប៉ុណ្ណោះ។
សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ក្រៅពីទទួលបានការ Surprise ខួបកំណើតពីសំណាក់ហ្វេនៗ លាង សុផាឡែន ក៏បានរៀបចំពិធីខួបកំណើតរបស់ខ្លួន ជាមួយក្រុមគ្រួសារយ៉ាងរីករាយផងដែរ។ អ្វីដែលប្លែក មុនពិធីខួបកំណើតមកដល់ លាង សុផាឡែន បានឱ្យអ្នកគាំទ្រទស្សន៍ទាយអាយុពិតរបស់ខ្លួន ដោយក្នុងនោះមានការលើកឡើងស្ទើរគ្រប់គ្នាថា លាង សុផាឡែន មានអាយុប្រមាណជាង ៣០ឆ្នាំ ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី លាង សុផាឡែន មិនបានប្រាប់ពីអាយុពិតនៅក្នុងខួបឆ្នាំនេះឡើយ តែអ្នកដែលស្និទ្ធជាមួយតារារូបនេះព្រលយថាឆ្នាំនេះ លាង សុផាឡែន មានអាយុ ៣៥ ឆ្នាំហើយ។ មានការលើកឡើងថា វ័យច្រើនទៅហើយ តែសម្រស់របស់ លាង សុផាឡែន មើលទៅនៅក្មេង និង កាន់តែស្អាតប្លែកជាងមុនទៀត។
បើទោះមានវ័យសមល្មមក្នុងការរៀបចំជីវិតគូក៏ពិតមែនតែ លាង សុផាឡែន ហាក់មិនខ្វល់ពីរឿងស្នេហាឡើយ ក្រោយពីនាងធ្លាប់លេចធ្លាយរឿងអាស្រូវស្នេហាជាមួយតារាចម្រៀងប្រចាំផលិតកម្មថោនមួយរូប ដែលធ្លាប់មានភរិយា និង កូនទៅហើយ ។ លេចមុខក្នុងសិល្បៈជាច្រើនឆ្នាំ លាង សុផាឡែន កម្របង្ហាញភាពហាយសូរដូចមិត្តសិល្បៈដទៃ ណាស់បើទោះគេដឹងថានាងក៏មានជីវភាពហ៊ឺហាមិនធម្មតាដែរ ៕
រូបថត៖ ហ្វេសប៊ុក