ខ្សែភាពយន្ត «Spider-Man 3» ចាប់ផ្ដើមថតនៅសប្ដាហ៍ក្រោយនេះ
ខ្សែភាពយន្តថ្មីរបស់ Marvel ដែលជាស្រឡាយរឿងបន្ទាប់ពី «Spider-Man: Far From Home» នឹងចាប់ផ្ដើមថតនៅក្នុងក្រុងញ៉ូយ៉កនៅថ្ងៃសុក្រ ទី ១៦ ខែតុលា ឆ្នាំ ២០២០ ។
ផ្ទាំងក្រដាសប្រកាសព័ត៌មាន ត្រូវបានប្រទះឃើញជុំវិញទីក្រុង ដោយធ្វើការស្នើសុំម្ចាស់យានយន្តគ្រប់ប្រភេទ ឲ្យធ្វើការផ្លាស់ទីចេញពីទីកន្លែងនោះតាមថ្ងៃដែលបានកំណត់ ដោយសារតែខ្សែភាពយន្តថ្មី «Spider-Man: Serenity Now» នឹងចាប់ផ្ដើមថត ។ គួរបញ្ជាក់ថា ខ្សែភាពយន្ត «Spider-Man 3» គ្រោងនឹងចេញចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ៕
ប្រភព៖ Unilad