សមាជិក Twice ៤ រូប មិនមែនជាជនជាតិកូរ៉េ តែសរសេរអក្សរកូរ៉េយ៉ាងស្អាតផ្ញើទៅអ្នកគាំទ្រ
បើគិតដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ រយៈពេល ៥ ឆ្នាំហើយ ដែលក្រុមចម្រៀងពេញនិយម Twice បានចាប់ផ្តើមការបង្ហាញចម្រៀងរបស់ពួកគេ ។ ក្នុងនោះ ដើម្បីអបអរសាទរខួបគម្រប់ ៥ ឆ្នាំ នេះដែរ សមាជិកក្រុមចម្រៀងនារីទាំង ៩ រូបនេះ ក៏បានត្រៀមរៀបចំកម្មវិធីការឡាយវីដេអូតាមរយៈ Youtube ផ្លូវការរបស់ពួកគេទៀតផង ។
ដើម្បីជាការអរគុណដល់អ្នកគាំទ្រ សមាជិក Twice ក៏បានសរសេរលិខិតថ្លែងអំណរគុណដោយដៃរៀងៗខ្លួនទៅដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ មហាជនអ្នកគាំទ្រក៏បានដឹងហើយថា ក្នុងចំណោមសមាជិកទាំង ៩ រូប គឺមានសមាជិកចំនួន ៤ រូប ដែលមិនមែនជាជនជាតិកូរ៉េនោះទេ ប៉ុន្តែពួកគេក៏បានចូលរួមសរសេរលិខិតអរគុណនោះ ជាភាសាកូរ៉េដូចសមាជិកផ្សេងទៀត ព្រមទាំងមើលទៅអក្សរពិតជាស្អាត និង មានរបៀបទៀតផង ។ ក្នុងនោះគឺមានដូចជា Tzuyu ជាជនជាតិតៃវ៉ាន់ និង Mina ជាជនជាតិជប៉ុន-អាមេរិក រីឯ Sana និង Momo ជាជនជាតិជប៉ុន ៕