សុន ស្រីពេជ្រ ចាប់ផ្តើមវាយលុកអាជីពចម្រៀង ក្រោយស្ងប់ស្ងាត់មួយរយៈ
ក្រោយសម្រាលកូនទីពីរប្រមាណជាបីខែ ពេលនេះតារាចម្រៀង សុន ស្រីពេជ្រ បានបង្ហាញមុខជាថ្មីក្នុងអាជីពចម្រៀង។ អ្វីដែលចាប់អារម្មណ៍ក្រោយសម្រាលកូនទីពីរ សុន ស្រីពេជ្រ ហាក់មានរូបរាងបែកសាច់ធាត់ទ្រលុកទ្រលន់ប្លែកជាងមុន ។
គេចាំបានថា ក្រោយពីជិវិតគូមិនសមប្រកប គេសម្គាល់ឃើញថា សុន ស្រីពេជ្រ កាន់តែមានការប្រឹងប្រែងយ៉ាងខ្លាំងក្នុងជីវិត។ យ៉ាងណាមិញ គ្រាន់តែសម្រាលកូនមិនទាន់បានប៉ុន្មានផង នាងងាកមកបង្កើតមុខរបរបន្ទាប់បន្សំ ដែលមានដូចជាការលក់បុកល្ហុង បន្ថែមពីលើការលក់អនឡាញ។ មិនតែប៉ុណ្ណោះ ពេលនេះ នាងក៏បានវិលចូលច្រៀងជាថ្មី នៅតាមកម្មវិធីនានាផងដែរ ។ អ្នកដែលបានដឹងរឿងរបស់តារាចម្រៀងរូបនេះសុទ្ធតែ ជូនពរ និង លើកទឹកចិត្តឱ្យនាងរឹងមាំដើម្បីកូនៗជាទីស្រឡាញ់។
បើទោះបីជីវិតអាពាហ៍ពិពាហ៍មិនអាចស្រោចស្រង់បានក៏ពិតមែនតែ សុន ស្រីពេជ្រ នៅតែរឹងមាំ ហើយអ្វីដល់គួរឱ្យសរសើរនោះនាងនៅតែរក្សាភាពស្ងប់ស្ងាត់ ដោយមិនមានការចេញមុខតតាំង ឬ បកស្រាយអ្វីឡើយ។ នេះមិនមែនជាលើកដំបូងទេ ដែលជួបប្រទះរឿងស្នេហាមិនសមប្រកប កន្លងមក សុន ស្រីពេជ្រ ក៏ធ្លាប់ពើបប្រទះរឿងរ៉ាវបែកបាក់ជាមួយគូដណ្តឹងដែលជាមន្តី្ររាជការម្តងរួចមកហើយ៕
រូបថត ៖ ហ្វេសប៊ុក