ទោះមិននៅក្បែរតែ រិន សាវ៉េត រំភើបខ្លាំង ក្រោយភរិយាសម្រាលកូនដោយសុវត្ថិភាព
តារាចម្រៀងលោក រិន សាវ៉េត បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងក្រោយពីបានឃើញភរិយារបស់លោកបានសម្រាលកូនដោយសុវត្ថិភាពកាលពីពេលថ្មីៗនេះ។ ក្រៅពីការសាទរ ចំពោះការទទួលសមាជិកថ្មី មានបណ្ដាមិត្តភក្តិជាច្រើនបានជូនពរឱ្យតារាចម្រៀងរូបនេះឆាប់ បានចាកចេញទៅរស់នៅតាមភរិយានៅប្រទេសបារាំង ក្នុងពេលឆាប់ៗនេះផងដែរ។
កូនប្រុសរបស់លោក រិន សាវេ៉ត មានឈ្មោះថា សាវ៉េត វង្សា មានមុខមាត់ស្រស់សង្ហា និងមានសុខភាពល្អ ជាធម្មតាតែគួរឱ្យស្តាយ លោកបានត្រឹមតែឃើញមុខកូនប្រុសតាមរូបភាពតែប៉ុណ្ណោះ។ បើតាមគម្រោងលោក រិន សាវ៉េត និងត្រូវចាកចេញទៅប្រទេសបារាំងតាំងពីដើមខែកញ្ញាម្ល៉េះ តែរហូតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលបានទិដ្ឋាការក្នុងការចាកចេញទៅរស់នៅជួបជុំភរិយាឡើ់យ។
ពេលនេះដែរ អាជីពសិល្បៈរបស់លោក រិន សាវ៉េត ហាក់មិនមានសកម្មភាពអ្វីជាដុំកំភួនឡើយ ដោយសារកម្មវិធីមួយចំនួនត្រូវបានផ្អាកដោយសារកូវីដ ១៩ តែថ្មីៗនេះគេបានឃើញតារាចម្រៀងសម្បុរ ស្រអែមរូបនេះបានលេចមុខនៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាសរឿង «ម៉ែក្មេកចេញពីក្នុងព្រះច័ន្ទ» ដែលនេះជាល់ើកដំបូងនៅក្នុងការសម្តែងរឿងរបស់លោក ៕
រូបថត ៖ ហ្វេសប៊ុក