បង្ហាញមុខតារាប្រុសជួរមុខថៃ ១០ រូប ក្តោបបានចំនួនអ្នក Follow លើ IG ច្រើនរាប់លាននាក់
កន្លងមកប្រិយមិត្តភាគច្រើនធ្លាប់បានដឹងពីចំនួនអ្នកតាមដានលើបណ្ដាញសង្គមអ៊ីនស្ដ្រាក្រាមចំពោះតារាស្រីថៃល្បីៗរួចមកហើយ ដោយឡែកសម្រាប់តារាប្រុសជួរមុខប្រចាំប្រទេសថៃទាំងនេះ ក៏បានប្រជែងគ្នាបណ្ដើមការពេញចិត្តពីទស្សនិកជនឱ្យចុចតាមដានសកម្មភាពរបស់ពួកគេលើបណ្ដាញសង្គមមួយនេះ ច្រើនមិនធម្មតាដែរ ។
ជាក់ស្ដែងណាស់ តារាប្រុសជួរមុខ ១០ ទទួលបានអ្នកចុចតាមដាន ឬ Follow លើ IG ច្រើនដល់ទៅរាប់លាននាក់គិតត្រឹមចុងខែ កញ្ញា ឆ្នាំ ២០២០ នេះ ហើយចំនួនអ្នក Follow ទាំងនោះ ក៏នៅតែបន្តកើនឡើងបន្តបន្ទាប់ទៀត ៖
១- Boy Pakorn មានចំនួនអ្នកចុច Follow ៨.១ លាននាក់
២- Mario មានចំនួនអ្នកចុច Follow ៧.៦ លាននាក់
៣- Mark Prin មានចំនួនអ្នកចុច Follow ៦.២ លាននាក់
៤- James Jirayu មានចំនួនអ្នកចុច Follow ៥.៧ លាននាក់
៥- Dj Push មានចំនួនអ្នកចុច Follow ៤.៣ លាននាក់
៦- Weir មានចំនួនអ្នកចុច Follow ៤.១ លាននាក់
៧- Kan Kantathavorn មានចំនួនអ្នកចុច Follow ៤ លាននាក់
៨- Great Warintorn មានចំនួនអ្នកចុច Follow ៣.៧ លាននាក់
៩- Alek Teeradetch មានចំនួនអ្នកចុច Follow ៣.៧ លាននាក់
១០- Sunny មានចំនួនអ្នកចុច Follow ៣.៦ លាននាក់
ប្រភពរូប៖ dara thai