អ្នកម្តាយវ័យក្បែរ ៤០ ឆ្នាំ ចេន្នី បង្អួតជំនាញជិះស្គីលើទឹកសមុទ្រយ៉ាងហំហាន
ចាប់តាំងពីសម្រាលកូនស្រីដំបូងមក ចេន្នី និង ស្វាមីក្មេង Mickey បានបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អផ្ដល់ភាពកក់ក្ដៅដល់កូន មិនសូវមានពេលវេលាដើរកម្សាន្តសាងភាពផ្អែមល្ហែមដល់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេដូចកាលទើបរៀបការហើយថ្មីថ្មោងប៉ុន្មានទេ ។
ដោយឡែកស្រាប់តែថ្មីៗនេះ គ្រួសារតារាស្រី ចេន្នី បាននាំគ្នាទៅលេងសមុទ្រយ៉ាងរីករាយ ដែលក្នុងនោះនាងបានបង្ហាញការជំនាញថ្មីមួយទៀតដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើរូបនាងជាថ្មី ដោយតារាស្រីរូបនេះ បានស្លៀកប៊ីគីនីពណ៌ក្រហមឆើតយ៉ាងទាក់ទាញ ជិះស្គីលើទឹកសមុទ្រប្រជែងជាមួយរលកយ៉ាងជំនាញ បង្ហាញពីរាងកាយមាំទាំមិនទ្រុឌទ្រោម បើទោះជាវ័យដល់ទៅ ៣៩ ឆ្នាំក៏ដោយ ។ នេះជារូបថតជិះស្គីយ៉ាងទាក់ទាញរបស់តារាថៃ ចេន្នី ៖