៣ សន្លឹក សាច់ប៉ះសាច់បែបស៊ីអារម្មណ៍ពី គង់ សុជាតិ និង ជា វិបុល ក្នុងអាងហែលទឹក
ក្រោយពីបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងដំណើរកម្សាន្តនៅលើកោះសង្សារ និង ខេត្តកំពត នាឱកាសទៅចូលរួមពិធីខួបកំណើតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីពេលកន្លងទៅនេះ ពិធីការិនី គង់ សុជាតិ និង លោក ជា វិបុល នៅតែបន្តបង្ហោះរូបភាពទាក់ភ្នែកមហាជនថ្មីៗជាបន្តបន្ទាប់ទៀតនៅលើបណ្ដាញសង្គម ដែលលើកនេះអ្នកនាង និង ស្វាមីហាក់លេងចាស់ដៃបន្តិច ដោយបង្ហោះរូបឡើងស្វីតនៅក្នុងអាងហែលទឹក ។
តាមរយៈរូបថតថ្មីនេះដែរ គូស្វាមីជាពិធីករ-ការិនីដ៏មានឈ្មោះល្បី គង សុជាតិ និង លោក ជា វិបុល បានបង្ហោះលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន និង បាន Tag ឱ្យគ្នាទៅវិញទៅមក ដោយពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះរូបភាពថ្មីនេះបានបង្ហាញឱ្យឃើញពីភាពផ្អែមល្ហែម និង សាច់ប៉ះសាច់ ឱបថើបគ្នាយ៉ាងមានសេចក្តីសុខ ពេលកំពុងលេងទឹកក្នុងអាងដ៏ធំ ។ មួយផ្នែកនៃរូបភាពថ្មីនេះទៀតសោត ក៏បានបង្ហាញពីរាងកាយដ៏សិចស៊ី និង ទាក់ទាញរបស់ពិធីការិនី គង់ សុជាតិ ផងដែរ បើទោះបីជាអ្នកនាងមានកូនធំៗទន្ទឹមខ្លួន ក៏អ្នកនាងនៅតែស្រស់ស្អាតក្នុងឈុតប៊ីគីនីដ៏កម្រនេះ ។
ចង់ដឹងថា ៣ សន្លឹក ពីពិធីការិនី គង់ សុជាតិ និង លោក ជា វិបុល ស៊ីអារម្មណ៍យ៉ាងណា? សូមមកទស្សនាជាមួយរូបភាពខាងក្រោមនេះទាំងអស់គ្នា ៖