កាន់តែមានវ័យច្រើន ប៉ុបពី កាន់តែស្រស់ស្អាត និង ទាក់ទាញ!
បើទោះបីមិនមែនជាស្រ្តីពិតប្រាកដតែ ប៉ុបពី ក៏មានសម្រស់ និង ការរៀបចំខ្លួនស្រស់ស្អាតដែលនារីល្មមសុំខ្មាស បើប្រៀបធៀបសម្រស់ពីមុន និង បច្ចុប្បន្នមើលទៅពិតជាប្លែកនិងខុសគ្នាដាច់តែម្តង ។
ថ្មីៗនេះ ប៉ុបពី បានបង្ហាញរូបភាពពីសម្រស់របស់នាងកាលពីឆ្នាំ ១៩៩០ និង បច្ចុប្បន្នឃើញថាពិតជាមានការប្រែប្រួល ដោយសព្វថ្ងៃនាងកាន់តែស្អាត ហើយការរៀបចំខ្លួនក៏កាលីប និង ទាន់សម័យស្ទើរមិនដឹងថានាងកែភេទនោះទេ ក្នុងនោះក៏មានការសរសើថា ប៉ុបពី ពិតជាស្រស់ស្អាតមិនចាញ់តារាកែភេទនៅប្រទេសជិតខាងឡ់ើយ ។ ក្រៅពីការសម្តែងរឿងភាគ និង ពិធីការិនីនៅក្នុងកម្មវិធី «និយាយដើមបុរស» ប៉ុបពី ក៏ជាអ្នកផាត់មុខដ៏ចំណានម្នាក់ដែរ ហើយឆ្លៀតពេលទំនេរនាងក៏បានងាកមកលក់បុកល្ហុងនៅតាមអនឡាញផងដែរ ។
ប៉ុបពី បានសម្រេចចិត្តចំណាយប្រាក់ជាច្រើនដើម្បីកែដើមទ្រូង និង ប្រដាប់ភេទមកជាស្រ្តីពេញលក្ខណៈដើម្បីបំពេញបំណងរបស់ខ្លួន ដែលមកដល់ពេលនេះសុខភាពរបស់នាងក៏ល្អប្រសើរមិនមានបញ្ហាអ្វីឡើយ ។ ដោយសារតែសម្រស់ស្រស់ស្អាត កន្លងមក ប៉ុបពី ក៏មានបុរសៗសុំស្នេហ៍ជាច្រើន តែគួរឱ្យស្តាយចំណងស្នេហ៍របស់នាងមិនបានគង់វង្សយូរឡើយ យ៉ាងណាមិញមួយរយៈមុននេះនាងក៏ទើបចែកផ្លូវជាមួយគូស្នេហ៍ជាចុងភៅរូបសង្ហា ដោយនាងអះអាងថាដោយសារគូស្នេហ៍របស់នាងមានការប្រចណ្ឌខ្លាំងមិនយល់ពីនាងជាអ្នកសម្តែងដែលតម្រូវឱ្យមានភាពស្និទ្ធស្នាលជាមួយមនុស្សទូទៅ ៕