មកលើកនេះ «ក្មេងខ្មែរ» រំឭកអតីតកាលនៅវិទ្យាល័យ ធ្វើឱ្យអ្នកឆ្លងកាត់ឈ្មោះជាសិស្សទប់ទឹកភ្នែកមិនជាប់ (វីដេអូ)
ទោះបីជាដើមឆ្នាំ ២០២០ នេះក្រុមចម្រៀង «ក្មេងខ្មែរ» ហាក់ទាន់បានបង្ហាញខ្លួនជាមួយនឹង Album ថ្មីយ៉ាងណាក៏ដោយ តែក្រុមចម្រៀងនេះនៅតែបន្តផលិតនូវបទចម្រៀង Original ជាច្រើន និង ចូលរួមការប្រគំតន្ត្រីនៅតាមបណ្តាខេត្តមួយចំនួនដដែល ។
កាលពីចុងសប្តាហ៍កន្លងទៅ «ក្មេងខ្មែរ» ដែលមាន សុជាតិ និង ពន្លឺ ជាសមាជិកក្នុងក្រុមបានបង្ហាញនូវស្នាដៃថ្មីរបស់ខ្លួនសាជាថ្មីម្តងទៀតហើយ ជាមួយនឹងការរំឭកនូវរឿងរ៉ាវអតីតកាលដែលបានកើតឡើងក្នុងថ្នាក់នៅសាលារបស់សិស្សជាច្រើនក្នុង MV «វិទ្យាល័យ» ដែលធ្វើឱ្យមហាជន និង អ្នកគាំទ្រដែលធ្លាប់បានឆ្លងកាត់ឈ្មោះជាសិស្ស ជានិសិត្ស នឹកដល់ពេលវេលាកាលនៅសិក្សារបស់ពួកគេយ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀតបទចម្រៀងនេះមិនត្រឹមតែមានអត្ថន័យលើកឡើងពីមិត្តភាពរបស់មិត្តភក្តិតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានលើកឡើងពីការដឹងគុណដល់គ្រូបារអាចារ្យទៀតផង ។
ជាការពិតរាល់បទចម្រៀងរបស់ «ក្មេងខ្មែរ» តែងតែទទួលបានការគាំទ្រពីសំណាក់យុវវ័យជាច្រើន ដោយក្នុងនោះអត្ថន័យបទចម្រៀងរបស់អ្នកទាំងពីរតែងតែសរសេរឡើងពីរឿងរ៉ាវពិតរបស់យុវវ័យ ព្រមទាំងមានដាក់បញ្ចូលឧបករណ៍តន្ត្រីបុរាណ និង សម័យដើម្បីផលិតជាបទភ្លេង ធ្វើឱ្យកាន់តែមានភាពពីរោះ និង ទាក់ទាញ ៕