កូនស្រីពៅតារាចម្រៀង ខាន់ ជេមស៍ ឃ្យូតហើយ មានដុងសិល្បៈដូចឪពុកទៀត
មិនត្រឹមជាតារាចម្រៀងប៉ុណ្ណោះទេ ចុងក្រោយនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ បានហក់ចូលក្នុងអាជីពជំនួញធំៗបន្ថែមទៀត ធ្វើឱ្យលោកក្លាយជាតារាចម្រៀងជោគជ័យម្នាក ក្នុងនេះជីវិតគូរបស់លោកក៏រស់ក្នុងសុភង្គលផងដែរ ។
ក្រោយរៀបការប្រមាណជា ១៩ ឆ្នាំ លោក ខាន់ ជេមស៍ មានកូនប្រុសស្រីដល់ទៅបីនាក់ ហើយថ្ងៃនេះដែរ គឺជាខួបកំណើតកូនស្រីពៅរបស់លោក ។ ខាន់ ជេមស៍ បានបង្ហោះរូបភាពកូនស្រីរួមជាមួយនឹងការជូនពរដល់កូនជាទីស្រឡាញ់ ដោយមានការសរសើរពីសំណាក់អ្នកគាំទ្រថាកូនស្រីពៅរបស់ ខាន់ ជែមស៍ ថាមានមុខមាត់ឃ្យូតខ្លាំងណាស់ ធំឡើងដឹងតែស្អាតខ្លាំងហើយ ។ ខ្លះថាមើលតែស្ទីលនៃការថតរូបក៏ដឹងថាមានទេពកោល្យសិល្បៈដែរ ។ ក្នុងនោះដែរ ខាន់ ជែមស៍ ក៏បានបណ្តុះកូនៗឱ្យមាននិស្ស័យសិល្បៈដូចលោកទៀតផង ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ខាន់ ជែមស៍ កាន់តែមានជោគជ័យនៅក្នុងអាជីពសិល្បៈរបស់លោក ដោយថ្មីៗនេះ លោកក៏បានហក់ចូលទៅក្នុងការបង្កើតជំនួញអចលនៈទ្រព្យដោយការពុះដីឡូត៍លក់ទាំងសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ។ ក្នុងនោះលោកក៏បានដូររថយន្តសេរ៊ីទំនើបដែលមានតម្លៃខ្ពស់ថែមទៀតផង ។ គេស្ទើរមិនជឿថាក្នុងរយៈពេលប្រមាណជាង ១០ ឆ្នាំតារាចម្រៀង ខាន់ ជេមស៍ បានប្រែខ្លួនពីកម្មករចុះទូកនៅប្រទេសថៃមកជាតារាចម្រៀងល្បី និងមានជីវភាពហ៊ឺហាដូចសព្វថ្ងៃ ។ ថ្មីៗនេះតារាចម្រៀង ខាន់ ជែមស៍ ថែមទាំងបានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា «កុំក្រយូរពេក» ដើម្បីលើកទឹកចិត្តឱ្យអ្នកស្តាប់មានការប្រឹងប្រែងដើម្បីទទួលបានជោគជ័យដូចលោកនាពេលសព្វថ្ងៃ ៕