Margie រៀបការជាមួយស្វាមី ដូចធ្លាក់ក្នុងជង្រុកទ្រព្យ គ្រាន់តែឃ្លាំងដាក់ឡាន សរុបជាង ១ លានដុល្លារ
កាលពីពេលកន្លងទៅ ប្ដី-ប្រពន្ធតារាសម្ដែងស្រីថៃ Margie បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលបើកភ្នែកធំៗសម្លឹងសឹងមិនដាក់ភ្នែក បន្ទាប់ពីពួកគេបង្ហាញឃ្លាំងដាក់រថយន្ត ដែលមានសុទ្ធតែរថយន្តទំនើបៗ ក្នុងមួយគ្រឿងៗតម្លៃថ្លៃខ្លាំងមិនធម្មតានោះទេ បើសរុបជាទឹកប្រាក់ប្រហែលជិត ៤០ លានបាត ដែលស្មើនឹងជាង ១ លានដុល្លារសហរដ្ឋអាមេរិកឯណោះ ។
ចាប់តាំងពីរៀបការជាមួយស្វាមីមក តារាស្រី Margie រស់នៅក្នុងជីវិតហាយសូរខ្លាំង ដែលមិនចាំបាច់ខ្វល់ខ្វាយពីរឿងជីវភាពទៀតនោះទេ ព្រោះថាគ្រួសារស្វាមីរបស់នាង គឺជាគ្រួសារអ្នកជំនួញធំមានទ្រព្យសម្បត្តិវាល់លាន អាចថាចាយមួយជីវិតក៏អស់ផង ។ ជាពិសេស Margie បានបង្កើតកូនភ្លោះប្រុសស្រីដ៏គួរឱ្យស្រឡាញ់ទាំងពីរនាក់ទៀតនោះ កាន់តែធ្វើឱ្យគ្រួសារខាងស្វាមី ស្រឡាញ់ពេញចិត្តនាងទ្វេដង ។
ទស្សនិកជនជាច្រើនបានលើកឡើងថា Margie ជាតារាស្រីដែលមានសំណាងខ្លាំងណាស់ ដែលបានរៀបការជាមួយស្វាមីពូកែយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នមនាង ហើយថែមទាំងជាកូនក្នុងត្រកូលអភិជនមានទ្រព្យសម្បត្តិហូរហៀចាយមិនខ្វះ ៕
ប្រភព៖ kapook