ស្គាល់ប្រុសស្អាត Nadech យូរហើយ តែមានដឹងរឿងអាថ៌កំបាំងទាំង ៩ នេះទេ?
នេះជារឿងរ៉ាវទាំង ៩ យ៉ាង ដែលអ្នកគាំទ្រមួយចំនួនអាចនឹងមិនធ្លាប់បានដឹង ពីកំពូលតារាប្រុសថៃ Nadech Kugimiya ។ ចង់ដឹងថាមានអ្វីខ្លះ តោះ! តាមដានទាំងអស់គ្នា ៖
១. Nadech Kugimiya កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៩១ នៅក្នុងខេត្ត Khon Kaen province។
២. លោករស់នៅជាមួយចិញ្ចឹម មានឈ្មោះថា Yoshio Kugimiya និង ម្ដាយចិញ្ចឹម ឈ្មោះ Sudarat Kugimiya ដែលត្រូវជាបងប្អូនជីដូនមួយបង្កើតជាមួយម្ដាយបង្កើតរបស់លោក ។
៣. Nadech Kugimiya ជាតារាថៃ កូនកាត់ថៃ-អូទ្រីស។
៤. កំពូលតារាប្រុសរូបនេះ បានបញ្ចប់បរិញ្ញាប័ត្រផ្នែក Communication Arts មុខជំនាញ ភាពយន្ដ និង វីដេអូ ។
៥. អ្នកគ្រប់គ្រងតារាថៃម្នាក់ បានជួប Nadech បានជួប Nadech ដោយចៃដន្យ នៅក្នុងខេត្ត Khon Kaen ពេលដែលបានទៅ លេងផ្ទះរបស់កំពូលតារាប្រុសថៃ Weir Sukollawat ។ បន្ទាប់មកលោក បានប្រឡូកក្នុងវិស័យសិល្បៈ ដោយធ្វើជាអ្នកបង្ហាញម៉ូដ ខណៈគ្រានោះលោកមានអាយុ ១៧ ឆ្នាំ ប៉ុណ្ណោះ ។
៦. Nadech បានប្រឡូកសិល្បៈដោយពង្រឹងសមត្ថភាពធ្វើជាតួសម្ដែង លើកដំបូងជាតួរោង នៅក្នុងរឿង «Ngao Ruk Luang Jai» ជាមួយ Mint Natwara និង Mark Prin ក្នុងឆ្នាំ 2010 ។
៧. នៅឆ្នាំដដែលនោះ Nadech បានមានឱកាសអភិវឌ្ឃខ្លួនផ្នែកសម្ដែងកាន់តែខ្លាំង ដោយគ្រានោះ លោកបានសម្ដែងជាមួយកំពូលតារាសម្ដែងស្រីនាង Yaya Urassaya នៅក្នុងរឿងភាគទូរទស្សន៍ មានចំណងជើងថា «4 Huajai Haeng Khon Khao: Duang Jai Akkanee» ។
៨. Nadech Kugimiya បានចុះកុងត្រាជាមួយធ្វើជាឯកអគ្គរដ្ឋទូត Brands ម៉ាកល្បីៗជាច្រើន រហូតទទួលបានរហស្សនាមថាជា ស្ដេចពាណិជ្ជកម្ម ។
៩. បច្ចុប្បន្ន Nadech Kugimiya មានទំនាក់ទំនង ជាមួយ Yaya Urassaya Sperbund ៕