សម្រស់ Angelina Jolie កាលពីអាយុ ១៦ ឆ្នាំ ឆក់យកបេះដូងគេឯងសឹងគ្រប់គ្នា
បើនិយាយពី Angelina Jolie ប្រាកដជាគ្រប់គ្នាស្គាល់ច្បាស់ថា ជាតារាស្រីលំដាប់ A មួយរូបដែលពោរពេញទៅដោយទេពកោសល្យ និងកេរ្តិ៍ឈ្មោះល្បីល្បាញស្ទើរពាសពេញពិភពលោក ។ បូករួមជាមួយរូបសម្រស់ដ៏ទាក់ទាញបែបអឺរ៉ុប Angelina បានឆក់យកបេះដូងអ្នកគាំទ្ររាប់លាននាក់។
ជាមួយគ្នានេះដែរ បើងាកមកមើលរូបសម្រស់របស់នាងកាលពីវ័យ ១៦ ឆ្នាំវិញ គ្រប់គ្នាប្រាកដជារឹតតែភ្ញាក់ផ្អើល ភ្លឹកភ្លាំងកាន់តែខ្លាំង ។ ក្នុងបណ្ដាកម្រងរូបភាពមួយចំនួនដែល Angelina ស្ថិតក្នុងឈុតហែលទឹក បានបង្ហាញយ៉ាងច្បាស់ពីរូបសម្រស់តារាសម្ដែងស្រីរូបនេះ ដោយសាច់សម៉ត់រលោង មុខពេញស័ក្ដិសមនឹងទម្រង់មុខ ពិតជាស្រស់ស្អាតខ្លាំង៕