មើលមួយភ្លែត Step និង ឆេង ប្រសិទ្ធ មុខដូចឪពុកកូននឹងគ្នា
តារាចម្រៀងភ្នែកកូនមុខមាត់កាត់ចិន Step កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍លើរូបលោកមិនស្ទើរនោះទេ បន្ទាប់ពីតារាប្រុសរូបនេះ ធ្លាប់បានបង្ហោះរូបថត ២ សន្លឹកជាមួយកុមារា ឆេង ប្រសិទ្ធ អតីតបេក្ខភាព The Voice Kid Cambodia នៅលើបណ្ដាញ ។
អ្នកគាំទ្រចាប់អារម្មណ៍ និង ភា្ញក់ផ្អើលចំពោះរូបថត ២ សន្លឹកនោះយ៉ាងខ្លាំង ដោយសារតែ Step និង ឆេង ប្រសិទ្ធ មានមុខមាត់ស្រដៀងគ្នាខ្លាំង ប្រៀបដូចប្អូនបង្កើតកើតចេញពីម្ដាយតែមួយ ហើយអ្នកគាំទ្រមួយចំនួនទៀតក៏បានលើកឡើងចំៗថា ពួកគេទាំងពីរមុខដូចកូនភ្លោះថែមទៀតផង ខណៈដែលអ្នកទាំងពីរគ្មានជាប់សាច់់ឈាមគ្នាសូម្បីបន្តិច ។
មិនត្រឹមតែផ្ទុះការលើកឡើងពីអ្នកគាំទ្រទេ សូម្បីតែតារាចម្រៀង Step កន្លងមកក៏បានយល់ថា លោក និង អូនតូច ឆេង ប្រសិទ្ធ មានមុខស្រដៀងគ្នាដែរ ដោយរូបគេបានសរសេររៀបរាប់បែបលេងសើចថា «ប្អូនប្រុសពីម្ដាយផ្សេងគ្នា» ទៀតផង ។ ចុះប្រិយមិត្តវិញ យល់ថាពួកគេដូចគ្នាកម្រិតណា?