ឱ្យតែដល់ម៉ោងវឹង! រឿង «ចៅអើយយាយអាប» ល្អមើលខ្លាំង នេះជាបច្ចុប្បន្នភាពតួគ្រូពេទ្យ វិទ្យា ប្តីនាង រ៉ាំងផឹង ក្រោយបញ្ចាំងចប់ ២៨ ឆ្នាំ
ក្នុងអំឡុងឆ្នាំ ៩០ ជាង និង ដើមឆ្នាំ ២០០០ ឥទ្ធិពលនៃខ្សែភាពយន្តថៃក្នុងប្រទេសកម្ពុជា ហាក់មានសន្ទុះការគាំទ្រជាខ្លាំង ដោយមានមនុស្សមើលភ្លូកទឹកភ្លូកដី។
ក្នុងនោះរឿង «ចៅអើយយាយអាប» ដែលចាក់បញ្ចាំងក្នុងឆ្នាំ ១៩៩៤ ក៏ជារឿងមួយ ដែលល្បីខ្លាំងមានអ្នកគាំទ្រជាច្រើននាក់ ព្រោះវាជារឿងប្រភេទភ័យរន្ធត់ដែលទាក់ទងនិងអបិយជំនឿ «អាបធ្មប់»។
គិតមកទល់ពេលនេះអស់រយៈពេលជាង ២៨ ឆ្នាំមកហើយ ដែលរឿងនេះបានបញ្ចប់ ចំណែកតួឯកប្រុសក្នុងរឿងនេះ «លោកគ្រូពេទ្យ វិទ្យា» ដែលសម្តែងដោយលោក Jake Sattawat Doonwichit បានចម្រើនវ័យ ៥២ ឆ្នាំហើយ។ បច្ចុប្បន្នលោក Jake នៅចាប់អាជីពជាតារាសម្តែង ដោយភាគច្រើនលោកបានងាកចាប់សម្តែងជាតួអង្គចិត្តអាក្រក់ មានកលល្បិចកិចកលវិញ។
លោក Jake បានរៀបការជាមួយអ្នកនាង Ann Kanharat នៅឆ្នាំ ២០០៤ ដោយមានកូនចំនួន ២ នាក់។ ក្រោយមកអ្នកទាំងពីរបានលែងលះចែកផ្លូវគ្នា ដោយលោក Jake បានមានប្រពន្ធថ្មីម្នាក់ទៀតឈ្មោះថា Rossani Sethasiri រស់នៅជាមួយគ្នារហូតដល់បច្ចុប្បន្ន៕