ផ្អែមម្ល៉េះ! ជិតចូលរោងការ Mark ទម្លាយទម្លាប់មួយតែងធ្វើដាក់ Kim មុនចូលគេង អ្នកគាំទ្រដឹងហើយមុខក្រហមព្រាត
ចាប់តាំងពីថ្ងៃដែលគូស្នេហ៍ Mark Prin និង Kimberly បង្ហើបថ្ងៃរៀបការច្បាស់ៗមក មានមហាជនមិនតិចនោះទេ ដែលអន្ទះសារង់ចាំមើលទិដ្ឋភាពថ្ងៃពិសេសរបស់អ្នកទាំងពីរ ព្រោះរយៈពេលជិត ១០ ឆ្នាំទៅហើយដែលគ្រប់គ្នាចាំ។
ទន្ទឹមនឹងថ្ងៃពិសេសជិតមកដល់នេះដែរ អនាគតគូស្វាមីភរិយាមួយគូនេះហាក់រំភើប និង រីករាយមិនចាញ់គូស្នេហ៍ដែលទើបតែរៀបការហើយឡើយ ព្រោះសល់តែ ២ ខែទៀតប៉ុណ្ណោះដល់ថ្ងៃមង្គល ក៏ដូចជាថ្ងៃដែលអ្នកទាំងពីរក្លាយជាស្វាមីភរិយាយ៉ាងពេញសិទ្ធហើយ។
បើងាកមើលមើលអនាគតកូនកំលោះរូបសង្ហា Mark Prin វិញ គ្រាន់តែថ្ងៃពិសេសខិតជិតចូលមកដល់ភ្លាម ស្រាប់តែបង្ហើបអាថ៌កំបាំងមួយ Surprise អ្នកគាំទ្រធ្វើឱ្យម្នាក់ៗស្តាប់ហើយក្រហមមុខព្រាត។ ក្នុងនោះ Mark Prin បានទម្លាយថា មុនពេលចូលគេងលោក និង អនាគតភរិយាមានទម្លាប់មួយគឺនិយាយពាក្យល្អៗជាមួយគ្នា បន្ទាប់មកលោកទាញសៀវភៅមកអានឱ្យនាងស្តាប់ ពេលអានចប់ថើបថ្ពាល់របស់នាងរួចទើបចូលគេង៕