ថៃកំពុងឡាំប៉ាមិនពេញចិត្ត ក្រោយសម្លម្ជូរកែងពោះត្រីថៃជាប់ជាម្ហូបអន់ និង អាក្រក់ជាងគេបំផុតក្នុងលោក
កាលពីពេលថ្មីៗនេះ ប្រជាជនថៃជាច្រើនបានសម្តែងក្តីមិនពេញចិត្តជាខ្លាំង បន្ទាប់ពីវេបសាយចាត់ចំណាក់ថ្នាក់មុខម្ហូបអន្តរជាតិឈ្មោះថា TasteAtlas បានចាត់ចំណាត់ថ្នាក់ម្ហូប «កេងតៃប្លា» ឬ ហៅថា ជាសម្លម្ជូរកែងពោះត្រី របស់ពួកគេជាអាហារដែលអន់ និង អាក្រក់ជាងគេបំផុតលើលោក។
កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ វេបសាយនិយាយពីមុខម្ហូបលំដាប់ថ្នាក់ពិភពលោក TasteAtlas បានចេញផ្សាយថា ម្ហូបថាដែលអន់ និង អាក្រក់ជាគេក្នុងលោកគឺជាម្ហូបម្ជូរកែងពោះត្រី ដែលមានដើមកំណើតមកពីភាគខាងត្បូងប្រទេសថៃ ដោយម្ហូបមួយមុខនេះមានគ្រឿងផ្សំដូចជា គ្រឿងក្នុងរបស់ត្រី គ្រឿងការី ម្ទេស ខ្ញី រំដេង ខ្ជាយ កាពិ រមៀត ស្លឹកខ្ទឹម និង ស្លឹកគ្រៃ ព្រមជាមួយបន្លែជាច្រើនមុខទៀត នេះបើយោងតាមការវាយតម្លៃរបស់អ្នកលេងបណ្តាញសង្គមជាង ៤៣ ម៉ឺននាក់នៅក្នុងគេហទំព័រ TasteAtlas។
បន្ទាប់ពីវេបសាយអន្តរជាតិ TasteAtlas បានចេញផ្សាយបែបនេះហើយ ប្រជាជនថៃជាច្រើនបានសម្តែងក្តីមិនពេញចិត្ត និង បញ្ចេញមតិការពារមុខម្ហូបរបស់ខ្លួនមួយមុខដែលមានរសជាតិដិតនេះ ដោយម្នាក់ៗបានបញ្ចេញមតិថា ៖ «វប្បធម៌ និង ម្ហូបអាហារនីមួយៗមិនដូចគ្នា, ពួកនេះមិនស្គាល់របស់ល្អមែន, ល្អដែរតើអាហារថៃមានទាំងល្អទាំងអាក្រក់ សម្តែងថាអាហារថៃគេចាប់អារម្មណ៍ទូទាំងពិភពលោក»៕
ប្រភព ៖ TOP NEWS LIVE