ដល់ម៉ោងគេទទួលភ្ញៀវហើយ តាប៊ុយ ស្រាប់តែបង្ហោះថាមិនបានចូលរួម ហើយនៅឆ្លៀតទម្លាយចរិតពិត ដួង ម៉ានិច្ច ខ្ទេចគ្មានសល់
បន្ទាប់ពីរៀបចំពិធីមង្គលតាមប្រពៃណីកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដោយមានការចូលរួមពីចាស់ទុំទាំងសងខាងពេញដោយស្នាមញញឹម មកដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នេះ កម្មវិធីមង្គលក្នុងក្ដីស្រមៃរបស់ ដួង ម៉ានិច និង លោក Lyderzz ដែលរៀបចំនៅមាត់សមុទ្របានមកដល់ហើយ។
ក្នុងនោះ កញ្ញា ដួង ម៉ានិច និង លោក Lyderzz បានរៀបចំកម្មវិធីជប់លៀងដ៏រ៉ូមែនទិចមួយនៅឯឆ្នេរសមុទ្រក្រុងព្រះសីហនុ ដែលបានអញ្ជើញភ្ញៀវកិត្តិយស បងប្អូន និង មិត្តភក្តិ ចូលរួមញ៉ាំអាហារពេលល្ងាច និង អបអរថ្ងៃមង្គលរបស់នាង។
ក្នុងកម្មវិធីជប់លៀងនៃថ្ងៃមង្គលរបស់តារាស្រី ដួង ម៉ានិច និង លោក Lyderzz កំពុងទទួលបានការចាប់អារម្មណ៍ និង អបអរជាច្រើនពីមហាជន ក៏ដូចបងប្អូនមិត្តសិល្បៈជាច្រើនបង្ហោះសារអបអរ ព្រមទាំងត្រៀមអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីជប់លៀងនាពេលល្ងាចនេះដែរ។
ក្នុងនោះដែរ ក៏បានឃើញពិធីករល្បីឈ្មោះ តាប៊ុយ ក៏បានបង្ហោះសារអបអរ និង ជូនពរពីចម្ងាយ ដែលលោកពុំបានទៅចូលរួមកម្មវិធីដោយផ្ទាល់ និង ឆ្លៀតទម្លាយពីអត្តចរិតពិតរបស់កញ្ញា ដួង ម៉ានិច ជាច្រើនចំណុចក្នុងនាមមិត្តសិល្បៈរួមការងារជាមួយគ្នា ដែលសរសើរពីអត្តចរិតរបស់នាងរួសរាយគួរឱ្យស្រឡាញ់ខ្លាំង និង ស័ក្តិសមជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់ក្នុងសិល្បៈ។
ក្នុងនោះ តាប៊ុយ បានរៀបរាប់ថា ៖ «រីករាយថ្ងៃមហាវិសេសរបស់ ម៉ាក់និច្ច មនុស្សម្នាក់ដែលរួសរាយ ស្រឡាញ់ការងារ មិនប្រកាន់ខ្លួន ធ្លាប់ធ្វើការជាមួយគាត់ គាត់ថាបើថតមិនល្អបងអាចឱ្យខ្ញុំថតប៉ុន្មានដងឡើងវិញក៏បាន គោរពពេលវេលា មកចាំមុនទៅវិញក្រោយគេក៏មាន ក្តៅហាលវាលក៏គាត់ទ្រាំបាន សរុបជាខ្លីមក គាត់ជាមនុស្សដែលស័ក្តិសមជាតារាជួរមុខដែលអាចធ្វើការជាមួយបាន និង សូមទោសដែលមិនបានចូលរួម ព្រោះមិនទាន់ទៅដល់វិញទេបាទ សំខាន់ទំនេរថត ម៉ាក់និច្ច ចេះលេងបៀរជាមួយ producer ទៀត បើមានឱកាសយើងនឹងរួមការងារជាមួយគ្នាម្តងទៀត»៕