ភ្ញាក់ព្រើត! យកភួយចងលើសត្វ Alpacaកុំឱ្យរងារ តែក្រលៀសភ្នែកមួយខ្វាច់ស្មានតែដុំស៊ូស៊ី
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញ Twitter ក្រោយមានករណីម្ចាស់សត្វពោរពេញដោយភាពគិតគូរមួយរូបនៅជប៉ុន បានយកភួយពណ៌លឿងមកចងនៅលើសត្វអូដ្ឋ Alpaca របស់ខ្លួនធ្វើឱ្យអ្នកធ្វើដំណើរទៅមកយល់ច្រឡំស្មានតែដុំស៊ូស៊ី។
ការចែករំលែកនេះដែរ ចាប់ផ្ដើមចេញពីគណនីមួយឈ្មោះថា Higa4_a ដោយបានបង្ហោះរូបជាមួយសារថា៖ «Alpaca នៅក្នុងសួន វាមើលទៅដូចជាដុំស៊ូស៊ីពងមាន់ ដែលមានរសជាតិផ្អែមឆ្ងាញ់»។
បន្ថែមពីនេះ គេបានរកឃើញថាមូលហេតុដែលម្ចាស់សត្វ Alpaca ធ្វើបែបនេះ ដោយសារតែអាកាសធាតុនៅជប៉ុននាពេលបច្ចុប្បន្នចុះត្រជាក់ខ្លាំង បើទោះបីជាសត្វនេះមានរោមក្រាស់ តែការបន្ថែមភួយឱ្យវាបែបនេះក៏អាចការពារ ហើយធ្វើឱ្យវាមានភាពកក់ក្ដៅមួយកម្រិតទៀតដែរ៕