(វីដេអូ) មកមើលទិដ្ឋភាពបុណ្យសពឪពុក Aff សូម្បីតែអតីតប្តី និង គ្រួសារក៏មកចូលរួមរំលែកទុក្ខដែរ
កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ មហាជនជាច្រើនបានបង្ហោះសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះតារាស្រី Aff Taksaorn គ្រប់គ្នា បន្ទាប់ពីតារាស្រីរូបនេះបានជួបទុក្ខធំបាត់បង់ឪពុកជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ដោយសារតែជំងឺមហារីក។
ដោយឡែក បើងាកមកមើលទិដ្ឋក្នុងពិធីបុណ្យសពឪពុកជាទីគោរពរបស់តារាស្រី Aff Taksaorn វិញ ឃើញថា មានមិត្តៗសិល្បៈរបស់នាងជាច្រើនបានអញ្ជើញចូលរួមកាន់ទុក្ខ ពិសេស ក្នុងនោះគេសង្កេតឃើញមានវត្តមានអតីតស្វាមីរបស់នាង និង គ្រួសារអតីតប្តីនាងក៏បានចូលរួមកាន់ទុក្ខដូចគ្នា។
ចំណែក តារាស្រី Aff Taksaorn វិញ ធ្លាប់តែឃើញស្នាមញញឹម ពេលនេះនាងក្រៀមក្រំខ្លាំង ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ និង ផ្តល់កម្លាំងចិត្តស្ទើរគ្រប់គ្នា។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖