(វីដេអូ) ហ្វេននារីៗបាក់ចិត្តស្រឹប! សុវត្ថិ មុនីវណ្ណ បញ្ចេញសាច់ដុំដៃ ចូលចង្ក្រានធ្វើម្ហូបយ៉ាងជំនាញ
មិនត្រឹមតែទទួលបានប្រជាប្រិយភាពលើវិស័យសិល្បៈ ក្នុងនាមជាតារាចម្រៀងនោះទេ តែកូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ ក៏ឆក់បានបេះដូងអ្នកគាំទ្រទាំងប្រុស ស្រី ឱ្យបាក់ចិត្តលង់លើរូបសម្រស់ដ៏ស្រស់សង្ហារបស់លោកទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីចំណេះដឹង និង ការងារក្រៅសិល្បៈវិញ លោក សុវត្ថិ មុនីវណ្ណ ក៏ទទួលបានការសរសើរមិនដាច់មាត់ពីមហាជន ព្រោះតែលោកសិក្សាបានខ្ពង់ខ្ពស់ ព្រមទាំងមានការងារល្អក្នុងសង្គមផងដែរ។
ងាកត្រឡប់ទៅជីវិតឯកជន ថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបសង្ហាប្រចាំផលិតកម្ម ហ្គាឡាក់ ស៊ីណាវ៉ាត់ត្រា រូបនេះ បានធ្វើឱ្យអ្នកគាំទ្រ និង ហ្វេននារីៗ បើកភ្នែកធំៗ ក្រោយពីឃើញលោក សុវត្ថិ មុនីវណ្ណ បានបង្ហោះវីដេអូក្នុងចង្ក្រាន្តបាយចម្អិនម្ហូបយ៉ាងជំនាញ។ ជាពិសេសនោះ គឺរូបរាងសង្ហាសាច់ដុំកង់ៗរបស់លោកតែម្តង។
ក្នុងនោះ អ្នកគាំទ្របានសរសើរថា លោក សវុត្ថិ មុនីវណ្ណ មិនត្រឹមសង្ហា ច្រៀងពីរោះតែម្យ៉ាងទេ ពោល គឺសូម្បីតែកិច្ចការក្នុងចង្ក្រាន្តបាយ ជាពិសេសចម្អិនធ្វើបានមើលទៅឆ្ងាញ់ គួរឱ្យចង់ពិសា៕