បង្ហាញមុខជំនួញស្វាមីតារាភេទទី ៣ Poyd Treechada កំពុងកាន់កាប់ក្នុងដៃ ល្បីខ្លាំងនៅខេត្តមួយនេះ
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្តែងភេទទី ៣ Poyd Treechada បានកាន់ដៃជាមួយនឹងគូស្នេហ៍អ្នកជំនួញលុយវាល់លាន លោក Oak Runner ចូលរោងការយ៉ាងពេញមុខពេញមាត់នៅចំពោះមុខគ្រួសារទាំងសងខាង ក៏ដូចជាមហាជនអ្នកគាំទ្រ រហូតផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
ដោយឡែក បើងាកទៅមើលទិដ្ឋភាពក្នុងកម្មវិធីមង្គលការនាពេលនោះវិញ គឺមានការរៀបចំឡើងនៅក្នុងសណ្ឋាគារល្បីឈ្មោះ Mandarin Oriental Bangkok ដោយមានការតុបតែងយ៉ាងស្រស់ស្អាតបែបអភិជន មិនចាញ់កំពូលតារាផ្សេងៗនៅក្នុងសិល្បៈថៃឡើយ។
លើសពីនេះទៅទៀត ក្រោយចាប់ដៃគ្នាបង្កើតគ្រួសារតូចយ៉ាងកក់ក្តៅ និង បង្ហាញពាក្យសន្យាស្នេហ៍ឱ្យអ្នកគាំទ្របានឃើញហើយនោះ អ្វីដែលអ្នកគាំទ្រមួយចំនួនចង់ដឹង និង ចង់ឃើញជាងនេះទៅទៀតនោះ គឺប្រវត្តិកូនកំលោះ ព្រោះម្នាក់ៗស្គាល់តែកូនក្រមុំតែប៉ុណ្ណោះ នៅពុំទាន់បានស្គាល់ និង ដឹងថាទេថា កូនកំលោះជាអ្នកណា អ្នកក្រៅរង្វង់សិល្បៈ ឬ ជាអ្នកណានោះ?
យ៉ាងណាមិញ បន្ទាប់ពីមហាជនទទូចចង់ដឹង ថ្មីៗនេះ ក៏មានសារព័ត៌មានក្នុងស្រុករបស់ថៃមួយបានបើកទម្លាយពីប្រវត្តិខ្លះៗ ក៏ដូចជាមុខរបស់លោក Oak Runner ដែលជាកូនកំលោះរបស់ Poyd Treechada ដោយបានទម្លាយថា តាមពិតទៅ Oak Runner មិនមែនជាអ្នកនៅក្នុងសិល្បៈនោះទេ តែជាអ្នកជំនួញប្រាក់លាន់ម្នាក់នៅក្នុងខេត្តភូកេត ដែលរាល់ថ្ងៃកំពុងតែកាន់មុខជំនួញហាងអាហារ ហាងកាហ្វេ និង សារមន្ទីរដ៏ល្បីនៅក្នុងខេត្តភូកេត៕