(វីដេអូ) ពូកែណាស់! កូនសិស្ស ព្រះកាយ ច័ន្ទ បញ្ចេញក្បាច់់រាំយ៉ាងអស្ចារ្យ រហូតបានប៉ូតុងមាសពីគណៈកម្មការ
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតប្រជែងសមត្ថភាពទេពកោសល្យ «Cambodia’s Got Talent» រដូវកាលទី ៣ បានចាប់ផ្ដើមដំណើរការឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ២ ហើយ ដែលបេក្ខភាពនីមួយៗ បានបញ្ចេញទេពកោលស្យរៀងៗខ្លួនដើម្បីទទួល Yes ពីគណៈកម្មការទៅវគ្គបន្ត។
ក្នុងសប្ដាហ៍ទី ២ នៃកម្មវិធីប្រកួតប្រជែងទេពកោសល្យនេះដែរ លើបណ្ដាញសង្គមកំពុងផ្ទុះចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះបេក្ខភាពមួយក្រុម ដែលមានឈ្មោះថា ក្រុម Moon Light ជាក្រុមកុមារវ័យក្មេងប៉ុន្មានរូប បានបង្ហាញសមត្ថភាពរាំបែបច្នៃប្រឌិតថ្មីទម្រង់បទចម្រៀង «Top Of Lady» ដែលរាំបានយ៉ាងអស្ចារ្យ មានសមត្ថភាពខ្លាំងគួរឱ្យសរសើរ។
ក្នុងនោះ ក្រុម Moon Light ដែលត្រូវបានគេស្គាល់ថាជាកូនសិស្សរបស់ក្លឹបព្រះកាយ ច័ន្ទ នេះ បានធ្វើឱ្យមហាជន និង គណៈកម្មការភ្ញាក់ផ្អើលខ្លាំងពីភាពអស្ចារ្យរបស់ពួកគេ ដែលមានសមត្ថភាពល្អ រហូតទទួលបានប៊ូតុងមាសពីគណៈកម្មការ និង ទៅប្រកួតនៅវគ្គបន្តទៀតនៃកម្មវីធីដ៏អស្ចារ្យនេះ។
លើសពីនេះ ក៏បានឃើញ កញ្ញា ព្រះកាយ ច័ន្ទ ដែលជាគ្រូបង្វឹកផ្ទាល់របស់ក្រុមកុមារទាំងនេះ បានឡើងលើឆាកជួយអបអរដល់កូនសិស្ស និង និយាយទាំងទឹកភ្នែកបង្ហាញពីអារម្មណ៍មោទកភាពបំផុតចំពោះកូនសិស្សផងដែរ៕