Nanno ទម្លាយការពិត ជុំវិញអ្នកគាំទ្រឃើញនាងស្គមស្រកគីឡូ មុខផតច្របូញៗគួរឱ្យបារម្ភ
មហាជនប្រាកដជាមិនទាន់ភ្លេចនៅឡើយទេនូវរឿងភាគដ៏ល្បីមួយរបស់ថៃ គឺ «Girl From No Where» ដែលបានផ្ទុះការគាំទ្រខ្លាំងកាលពីឆ្នាំ ២០២១ កន្លងទៅ ដែលក្នុងនោះអ្វីដែលរឹតតែធ្វើឱ្យគេចាប់អារម្មណ៍គឺ Nanno ដែលតួអង្គឯក សម្តែងដោយតារាស្រី Kitty Chicha។
ក្រោយពីបានលេចមុខនៅក្នុងរឿងភាគមួយនេះមក Kitty ពិតជាមានសន្ទុះគាំទ្រខ្លាំងណាស់ ទាំងក្នុងស្រុក និង អន្តរជាតិ ដោយអ្នកគាំទ្រភាគច្រើនពេញចិត្តនឹងការសម្តែងដ៏ស័ក្តិសមរបស់នាង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតផងដែរ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២៣ នេះវិញ Kitty ហាក់បានធ្វើឱ្យអ្នកគាំទ្របារម្ភជាខ្លាំង ព្រោះមួយរយៈក្រោយនេះគេសង្កេតឃើញនាងបានស្រកសាច់គួរឱ្យកត់សម្គាល់។ បើតាមរូបភាពដែលនាងបានបង្ហោះនៅក្នុង IG ជារឿយៗ គេឃើញថារូបរាងរបស់នាងបានប្រែប្រួលខ្លាំងណាស់ ខុសខ្លាំងពីកាលពីសម្តែងជា Nanno ដោយទម្រង់មុខ និង រូបរាងមានការស្គមស្គាំងអស់ទៅហើយ។
ទោះយ៉ាងណា ជុំវិញមូលហេតុដែលបណ្តាលឱ្យមានរូបរាងស្គមនេះដែរ Nanno បានបញ្ជាក់ច្បាស់ៗថា ដោយសារតែនាងថតរឿងនៅក្រៅប្រទេសគឺរឿង «The evil» ដែលក្នុងរឿងតម្រូវឱ្យមានរូបរាងស្គមទើបសមទៅនឹងសាច់រឿង៕