វត្តមួយ នៅសៀមរាប រកឃើញព្រះសង្ឃ ដូនជី និងកូនសិស្សលោក វិជ្ជមានកូវីដ ៧១ អង្គ/នាក់
នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យប្រចាំខេត្តសៀមរាប បានបើកប្រតិបត្តិការ ចុះយកសំណាកព្រះសង្ឃជាច្រើនអង្គ ដែលគង់នៅវត្តពោធិលង្កា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ខេត្តសៀមរាប។
ជាលទ្ធផល ក្នុងចំណោមអ្នកពាក់ព័ន្ធប្រមាណជា ១៥១ អង្គ/នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យអាវសរយកសំណាក គឺបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧១ អង្គ/នាក់ ដែលក្នុងចំនួននេះ មានដូនជីនៅវត្ត ក៏ដូចជាកូនសិស្សវត្ត ចំនួន ១៥ នាក់ផងដែរ។
បច្ចុប្បន្ន ព្រះសង្ឃ និងអ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ខាងលើទាំងអស់ ត្រូវបានរៀបចំឱ្យ ធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅទីតាំងសាលាឆាន់ នៅក្នុងវត្តពោធិលង្កានេះ ដោយមានគ្រូពេទ្យ នៅចាំមើលថែទាំព្យាបាលតែម្ដង៕