ច្រើនណាស់! ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ហក់ឡើងជិត ៧០០ នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩៨ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៥១ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ១១ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៦៥ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១០២ ៨៣៤ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៩៦ ២៧៥ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ០៨៩ នាក់៕
ខាងក្រោមនេះជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល ៖