ច្រើនបំផុត! ត្រឹម ២៤ ម៉ោង រកឃើញ ១១៣ នាក់ ជាអ្នកដំណើរចូលកម្ពុជា វិជ្ជមានកូវីដ-១៩
នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជា ដោយនៅថ្ងៃនេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៦៩៩ នាក់ ក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ១១៣ នាក់ ជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស កើនឡើងសរុបដល់ ២០៣៨ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤៦០៦៥ នាក់
– អ្នកជាសះស្បើយមានចំនួន ៤០៧៦៩ នាក់
– អ្នកស្លាប់ចំនួន ៥០៩ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ២០៣៨ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖