ដំណឹងរីករាយ! វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១ លានដូសទៀត នឹងមកដល់កម្ពុជានៅព្រឹកស្អែក
នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា នៅព្រឹកថ្ងៃស្អែកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ នេះ នឹងមានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់នឹងដឹកមកកម្ពុជា ១ លានដូស ដែលដឹកមកពីសាធារណរដ្ឋប្រជាមានិតចិន ។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ កម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៣ ៧១៥ ៧៥១ នាក់ ស្មើនឹង ៣៧.១៦ % ក្នុងគោលដៅចាក់វ៉ាក់សាំងជូនប្រចាពលរដ្ឋចំនួន ១០ លាននាក់ នេះបើតាមការឱ្យដឹងតាមរយៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រម្ពុជា ៕
ប្រភព ៖ ទូរទស្សន៍ជាតិកម្ពុជា