ថ្ងៃនេះកម្ពុជា រកឃើញអ្នកឆ្លងកូវីដជិត ៧០០ នាក់ ស្លាប់ ១៦ នាក់ និងជាសះស្បើយ ៧៥៩ នាក់
នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ព័ត៌មានជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ឱ្យបានដឹងថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩៩ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ១១៣ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងនេះ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានចំនួន ១៦ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញចំនួន ៧៥៩ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤៦០៦៥ នាក់
– អ្នកជាសះស្បើយមានចំនួន ៤០៧៦៩ នាក់
– អ្នកស្លាប់ចំនួន ៥០៩ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖