ផ្ទុះឆ្លងយប់មិញនៅស្ទឹងត្រែង! រកឃើញបុគ្គលិកភោជនីយដ្ឋានកាឡាក់ស៊ី ជិត ៣០ នាក់ឆ្លងកូវីដ-១៩
នៅយប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្ទឹងត្រែង បានពិនិត្យសុខភាព និង យកសំណាកវិភាគរហ័សអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ចំនួន ១៤៥ នាក់ និង អ្នកធ្វើដំណើរមកពីក្រៅខេត្ត ១ នាក់ ។ ជាលទ្ធផល ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃមូលដ្ឋានខេត្តចំនួន ៣០ នាក់ ដែលក្នុងនោះមានបុគ្គលិកភោជនីយដ្ឋាន កាឡាក់ស៊ីដល់ទៅ ២៧ នាក់ ។
ជុំវិញរឿងនេះ រដ្ឋបាលខេត្តបានចេញលិខិតប្រកាសស្វែងរកអ្នកដែលមានការពាក់ព័ន្ធ ជាមួយនឹងភោជនីយដ្ឋាន «កាឡាក់ស៊ី» ខាងលើ ដែលមានទីតាំងស្ថិតនៅ ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
អាស្រ័យហេតុនេះ អ្នកដែលមានការពាក់ព័ន្ធទំនាក់ទំនង និង ចេញចូលក្នុង ភោជនីយដ្ឋាននេះ ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ មកទល់នឹងរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ សូមធ្វើការទំនាក់ទំនងជាបន្ទាន់ ទៅក្រុមការងារគ្រូពេទ្យជំនាញ ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖