ករណីអ្នកដំណើរចូលកម្ពុជា កើនឡើងយ៉ាងគំហុក ថ្ងៃនេះរកឃើញជាង ៧០ នាក់ វិជ្ជមានកូវីដ-១៩
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ៦៥៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខថ្មីនេះ មានអ្នកឆ្លងចំនួន ៧២ នាក់ ជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា នាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ១៩២៥ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤៥៣៦៦ នាក់
– អ្នកជាសះស្បើយមានចំនួន ៤០០១០ នាក់
– អ្នកស្លាប់ចំនួន ៤៩៣ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១៩២៥ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖