បន្តប្រុងប្រយ័ត្ន! ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លង ៤៧១ នាក់ ជាសះស្បើយ ៩២៨ នាក់ ឯអ្នកស្លាប់មាន ២០ នាក់
ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានផ្ដល់ព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧១ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ៤៥ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងនេះ បើតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានចំនួន ២០ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញចំនួន ៩២៨ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤២០៥២ នាក់
– អ្នកជាសះស្បើយមានចំនួន ៣៦៨៦៨ នាក់
– អ្នកស្លាប់ចំនួន ៤១៤ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖