ប្រហែសមិនបានទេ! ថ្ងៃនេះតួលេខអ្នកដំណើរចូលមកកម្ពុជាហក់ឡើងជិត ៦០ នាក់ រកឃើញជំងឺកូវីដ-១៩
នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៧២៩ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៥៨ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ១២០២ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៦២៤០ នាក់
– អ្នកជាសះស្បើយមានចំនួន ២៩០៤៧ នាក់
– អ្នកស្លាប់ចំនួន ២៨៩ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១២០២ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖