អ៊េមហួស! ម៉ាឡេស៊ី យកដ្រូនច្នៃ ធ្វើឧបករណ៍វាស់កម្ដៅប្រជាជនតាមទីសារធារណៈ
ខណៈត្រូវបានរងការវាយប្រហារដោយរលកទីបីរបស់កូវីដ-១៩ នេះ ប៉ូលិសប្រចាំរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី បានកំពុងប្រើប្រាស់ដាក់យន្តហោះដ្រូនរបស់ខ្លួន ដែលបានកែច្នៃឡើងយ៉ាងពិសេសដើម្បីការវាស់ចាប់សីតុណ្ហភាពរាងកាយរបស់ប្រជាជននៅតាមទីសារធារណៈ បង្កឱ្យកាន់តែមានភាពងាយស្រួល និង សុវត្ថិភាព ។
តាមការឱ្យដឹងរបស់លោកប៉ូលិស Rohaimi Md Isa យន្តហោះដ្រូននេះ អាចចាប់សីតុណ្ហភាពរាងកាយបានរហូតទៅដល់កម្ពស់ ២០ ម ពីដីឯណោះ ។ លោកបានបន្តទៀតថា បើសិនជាដ្រូននេះបានចាប់បានសីតុណ្ហភាព ៣៧.៥ អង្សារ ឬ លើសនេះ វានឹងបញ្ចេញភ្លើងក្រហមជាសញ្ញាប្រាប់ឱ្យដឹង នោះក្រុមការងារនឹងទៅដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការកំណត់អត្តសញ្ញាណបុគ្គលដែលឡើងកម្តៅនោះតែម្តង ។ ដ្រូននេះត្រូវបានគេដាក់ឱ្យប្រើប្រាស់ពីរបីថ្ងៃមកហើយ ហើយគេក៏បានកំពុងចែកចាយវាទៅតំបន់ផ្សេងៗទូទាំងប្រទេសផងដែរ ។
ប្រភព៖ CNA