មិនថមថយសោះ! អ្នកដំណើរចូលមកកម្ពុជា រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣០ នាក់ទៀតហើយ
នៅថ្ងៃទី ៤ ខែមិថុនា ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៨៨៦ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៣០ នាក់ ជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ១០២៤ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៣០៧៥ នាក់
– អ្នកជាសះស្បើយមានចំនួន ២៥៥៤៤ នាក់
– អ្នកស្លាប់ចំនួន ២៤២ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១០២៤ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖