ច្រើនណាស់ថ្ងៃនេះ! រកឃើញអ្នកឆ្លងកូវីដ ៨៨៦ នាក់ ជាសះស្បើយ ៧៨១ នាក់ ឯអ្នកស្លាប់មាន ៦ នាក់
នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៨៦ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសត្រឹមតែ ៣០ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៦ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៧៨១ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៣០៧៥ នាក់
– អ្នកជាសះស្បើយមានចំនួន ២៥៥៤៤ នាក់
– អ្នកស្លាប់ចំនួន ២៤២ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖