បន្ទាន់! ផ្អាកការលក់ដូរទាំងអស់នៅផ្សារសៃវ៉ា ព្រោះអ្នកជំងឺកូវីដបានដើរផ្សារនេះ ហើយពាក់ព័ន្ធមនុស្សជាច្រើន
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈរដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅផ្សារសៃវ៉ា ដោយសារតែមានអ្នកវិជ្ជមានកូវីដ-១៩ បាប៉ះពាល់ដោយផ្ទាល់ និង ដោយប្រយោលទៅលើមនុស្សជាច្រើននាក់ ស្ថិតក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
យោងតាមប្រភពខាងលើក បានឱ្យដឹងបន្ថែមថា អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល និង ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដើម្បីចូលរួមចំណែកក្នុងគោលបំណង កាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និង ទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត រដ្ឋបាលខេត្តសម្រេចបិទផ្សារសៃវ៉ា ចាប់ពីម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ តទៅ រហូតមានការជូនដំណឹងជាថ្មី ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ