កើនជាលំដាប់! ថ្ងៃនេះ ក្រសួងបញ្ជាក់ រកឃើញអ្នកដំណើរចូលកម្ពុជា ជិត ៦០ នាក់ទៀត កើតកូវីដ-១៩
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៦៩០ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៥៥ នាក់ ជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា នាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ៩០០ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣០០៩៤ នាក់
– អ្នកជាសះស្បើយមានចំនួន ២២៦៣៦ នាក់
– អ្នកស្លាប់ចំនួន ២១៤ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ៩០០ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖