ទឹកភ្នែកហូរហើយ! ពីរនាក់តាយាយ ដឹកដៃគ្នាទៅព្យាបាលកូវីដ ពេលជាមកវិញបាត់យាយ បន្សល់ត្រឹមតែធាតុ ១ កោដ្ឋ
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានគេស្គាល់ថា ជាព្រឹត្តិការណ៍ជំងឺឆ្លងនៅក្នុងសហគមន៍ ដែលមានលក្ខណៈអូសបន្លាយវែងជាងគេ និង ធ្ងន់ធ្ងរជាងគេនៅកម្ពុជា នាំឱ្យមានអ្នកឆ្លងរាប់ម៉ឺននាក់ និងមានអ្នកស្លាប់រាប់រយនាក់ ខណៈដែលមានក្មេងតូចៗ លោកតាលោកយាយ ឡើងឡានពេទ្យជាបន្តបន្ទាប់ ទាំងមិនដឹងថាខ្លួននឹងបានត្រឡប់មកគេហដ្ឋានដ៏កក់ក្ដៅរបស់ខ្លួនវិញឬអត់នោះទេ ។
ជាក់ស្ដែង ដូចទៅនឹងករណីមួយនេះអ៊ីចឹង ពីរអ្នកលោកតាលោកយាយចំណាស់មួយគូ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩ ទើបតម្រូវឱ្យលោកតាលោកយាយមួយគូនេះ ដឹកដៃគ្នាយ៉ាងកម្សត់ឡើងឡានសាមុយ ទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលជំងឺកាចសាហាវមួយនេះ ។
ជាអកុសល្យ លោកយាយ រស់ យ៉ាន ដែលវិជ្ជមានកូវីដខាងលើ ស្រាប់តែបាត់បង់ជីវិតដោយសារជំងឺមួយនេះ និង បានបូជានៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ លាចាកចោលលោកតាជាទីស្រឡាញ់ដែលបានដឹកដៃឡើងឡានពេទ្យជាមួយគ្នា បន្សល់ត្រឹមការចងចាំកន្លងមក និង ធាតុមួយកោដ្ឋ ដាក់កាបូបត្រឡប់មកផ្ទះវិញ ក្រោយលោកតាព្យាបាលជាសះស្បើយ ហើយកូនៗក៏នាំគ្នាធ្វើពិធីបន្តិចបន្តួចដើម្បីគោរពវិញ្ញាណក្ខន្ធម្ដាយជាទីស្រឡាញ់ ឱ្យបានទៅកាន់សុគតិភពពកុំបីខាន ៕
ប្រភព ៖ Pin Reasey