ប្រយ័ត្នកូនៗផង! រកឃើញក្មេងប្រុស-ស្រី ១៥ នាក់ ឆ្លងកូវីដនៅភ្នំពេញ ក្នុងខណ្ឌ ៤ នេះ
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩ នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។
ក្នុងនោះផងដែរ តាមរយៈបញ្ជីឈ្មោះ ដែលផ្ដល់ដោយរដ្ឋបាលរាជធានី បានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំង ២៩៩ ករណី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺបានរកឃើញកុមារា-កុមារី សរុបចំនួន ១៥ នាក់ វិជ្ជមានកូវីដ-១៩ ឆ្លងនៅក្នុងខណ្ឌចំនួន ៤ ដែលមានដូចជា ៖
១.ខណ្ឌបឹងកេងកង
២. ខណ្ឌពោធិ៍សែនជ័យ
៣. ខណ្ឌឫស្សីកែវ
៤. ខណ្ឌមានជ័យ ៕
ដើម្បីដឹងពីអត្តសញ្ញាណ សូមអានបញ្ជីឈ្មោះលម្អិតនៅខាងក្រោម ៖