ពុទ្ធោ! កម្មករមួយរោងចក្រនៅបាវិត នាំគ្នាសម្រុកចេញពីកន្លែងធ្វើតេស្ត ក្រោយកម្មករ ៦០ នាក់ វិជ្ជមានកូវីដ (វីដេអូ)
អាជ្ញាធរ នៅក្នុងខេត្តស្វាយរៀង បានសម្រេចធ្វើតេស្តកម្មករ ប្រមាណជិត ១ ពាន់នាក់ នៅក្នុងរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយសង្ស័យមានផ្ទុះការឆ្លងរីករាលដាលកូវីដ-១៩ ដែលក្នុងនោះ ក្រុមគ្រូពេទ្យ បានរកឃើញវិជ្ជមានជំហានដំបូងចំនួនជិត ៦០ នាក់ ។
ក្រោយការរកឃើញបែបនេះ ស្រាប់តែ ក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ-១៩ នាំគ្នាជិះចេញយ៉ាងប្រសេចប្រសាចតែម្ដង ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និង មន្ដ្រីសុខាភិបាល ដើម្បីយកសំណាកយកជំងឺកូវីដ-១៩ ។ យ៉ាងណាមិញ ក្នុងករណីពួកគេមិនព្រមសហការនេះ អាជ្ញាធរ និង សមត្ថកិច្ច ខេត្តស្វាយរៀង នឹងប្រើប្រាស់វិធានការច្បាប់ជាធរមាន ៕
ប្រភព ៖ Fresh News