កើនទៀតហើយ! ថ្ងៃនេះមានអ្នកដំណើរជាង ៣០ នាក់ចូលមកកម្ពុជា វិជ្ជមានកូវីដ-១៩
នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៦៦០ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៣៤ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ៧៦៣ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៦៩៨៩ នាក់
– អ្នកជាសះស្បើយមានចំនួន ១៩៧៧២ នាក់
– អ្នកស្លាប់ចំនួន ១៩០ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ៧៦៣ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖