ករណីទី ៣ នៅកម្ពុជា! រកឃើញផ្ទុះឆ្លងកូវីដ ក្នុងពន្ធធនាគារ ១០៦ នាក់ ក្នុងខេត្តមួយនេះ
នៅយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ អាជ្ញាធរខេត្តកណ្ដាល បានផ្ដល់ព័ត៌មានពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៤៩ នាក់បន្ថែមទៀត ដែលក្នុងនោះមានអ្នកជំងឺចំនួន ១០៦ នាក់ ត្រូវបានរកឃើញឆ្លងនៅក្នុងពន្ធនាគារ នៃខេត្តកណ្ដាល ដែលក្នុងនោះមានទណ្ឌិតវិជ្ជមានចំនួន ១០៣ នាក់ ហើយអ្នកវិជ្ជមាន ៣ នាក់ទៀត គឺជាមន្ត្រីពន្ធនាគារ ។
ជុំវិញករណីខាងលើ តាមរយៈរបាយការណ៍ដែលទទួលបាន គឺគេពុំទាន់ស៊ើបដឹងច្បាស់ថា តើទណ្ឌិត និង មន្ត្រីពន្ធធនាគារ ខាងលើ ពួកគេឆ្លងជំងឺនេះ តាមរយ:ណានោះទេ ខណៈដែលបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឱ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ ។
គួររំឭកផងដែរថា នេះជាករណីទី ៣ ហើយដែលមានការផ្ទុះឆ្លងនៅក្នុងពន្ធធនាគារ នៅក្នុងប្រទេសកម្ពុជា ដែលកន្លងមក កាលពីដើមខែឧសភា ក្រុមការងារបានរកឃើញអ្នកក្នុងពន្ធធនាគារវិជ្ជមានចំនួន ៣៤ នាក់ នៅក្នុងខេត្តព្រះសីហនុ និង ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ រកឃើញ អ្នកជាប់ឃុំនៅពន្ធនាគារ វិជ្ជមានកូវីដ-១៩ ចំនួន ១៨ នាក់ នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ មានអ្នកជំងឺកូវីដចំនួន ១០៦ នាក់ ត្រូវបានរកឃើញឆ្លងនៅក្នុងពន្ធនាគារ នៃខេត្តកណ្ដាល ៕