រកឃើញព្រះសង្ឃ សិស្សនិស្សិតនៅវត្តសារាវ័នតេជោ ពាក់ព័ន្ធកូវីដ ២៧៥ រូប និងវិជ្ជមាន ១០ រូប
វេលាម៉ោងជាង ៩ យប់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារ និងក្រុមគ្រូពេទ្យ កំពុងអនុវត្តយកសំណាកកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្ត សារាវ័នតេជោ និង បានបិតខ្ទប់ជាស្ថាពរ ទីតាំងវត្តអារាមខាងលើ ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ ។
ជាលទ្ធផលនៃការធ្វើតេស្ត ក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០ រូប ក្នុងចំណោម ២៧៥អង្គ/នាក់ ដែលបានធ្វើតេស្ត នឹងត្រូវបាននិមន្ត និង បញ្ជូនយកទៅព្យាបាល ។
ក្នុងនោះផងដែរ ជុំវិញករណីខាងលើនេះ ខាងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និង តាមដានសុខភាពរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនេះ ៕